29. ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះទុកជាកន្លែងធ្វើសក្ការបូជាដែរ។
30. ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះដែលមានស្លឹកក្រៀមស្ងួតហើយដូចសួនឧទ្យានដែលគ្មានទឹក។
31. មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួតហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើងដែលឆេះជាមួយគ្នាគ្មាននរណាពន្លត់បានឡើយ។