16. ចូរលាងសម្អាត និងជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ!ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅកុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
17. ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!ចូរណែនាំអ្នកដែលសង្កត់សង្កិនគេឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!ចូររកយុត្តិធម៌ឲ្យក្មេងកំព្រាហើយការពារស្ត្រីមេម៉ាយ!
18. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ចូរមកយើងពិភាក្សាជាមួយគ្នាទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្ដីក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយវានឹងប្រែជា សដូចកប្បាស។
19. ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើងអ្នករាល់គ្នានឹងបរិភោគផលល្អៗនៅក្នុងស្រុកនេះ។
20. ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រមហើយមានចិត្តរឹងចចេសអ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់បែរជាខូច អស់បែបនេះ?ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រងសុទ្ធតែជាឃាតក!
22. អ្នកក្រុងយេរូសាឡឹមអើយប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។
23. អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរពួកគេចូលដៃជាមួយចោរពួកគេចូលចិត្តសំណូកហើយគិតតែពីស្វះស្វែងរកជំនូនគឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
24. ហេតុនេះហើយបានជាព្រះជាអម្ចាស់នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដារបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើងហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
25. យេរូសាឡឹមអើយយើងនឹងវាយប្រដៅអ្នកយើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុយើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មងចេញពីអ្នកដែរ។
26. យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នកបានដូចចៅក្រមនៅជំនាន់ដើមហើយធ្វើឲ្យទីប្រឹក្សារបស់អ្នកបានដូចទីប្រឹក្សានៅជំនាន់មុនដែរ។ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត”“បុរីដ៏ស្មោះត្រង់”។
27. យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូនឲ្យមានសេរីភាពហើយសេចក្ដីសុចរិតក៏នឹងរំដោះប្រជាជនដែលកែប្រែចិត្តគំនិតឲ្យមានសេរីភាពដែរ។
28. រីឯពួកបះបោរ មនុស្សបាបនិងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញគេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
29. ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះទុកជាកន្លែងធ្វើសក្ការបូជាដែរ។