15. កាលណាអ្នករាល់គ្នាលើកដៃប្រណម្យយើងងាកមុខចេញទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដីក៏យើងមិនព្រមស្ដាប់ដែរព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
16. ចូរលាងសម្អាត និងជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ!ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅកុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
17. ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!ចូរណែនាំអ្នកដែលសង្កត់សង្កិនគេឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!ចូររកយុត្តិធម៌ឲ្យក្មេងកំព្រាហើយការពារស្ត្រីមេម៉ាយ!
18. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ចូរមកយើងពិភាក្សាជាមួយគ្នាទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្ដីក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយវានឹងប្រែជា សដូចកប្បាស។
19. ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើងអ្នករាល់គ្នានឹងបរិភោគផលល្អៗនៅក្នុងស្រុកនេះ។
20. ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រមហើយមានចិត្តរឹងចចេសអ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់បែរជាខូច អស់បែបនេះ?ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រងសុទ្ធតែជាឃាតក!
22. អ្នកក្រុងយេរូសាឡឹមអើយប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។
23. អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរពួកគេចូលដៃជាមួយចោរពួកគេចូលចិត្តសំណូកហើយគិតតែពីស្វះស្វែងរកជំនូនគឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។