11. ព្រះអម្ចាស់មានព្រះបន្ទូលថា៖យើងមិនរវីរវល់នឹងយញ្ញបូជាដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេយើងធុញទ្រាន់នឹងពពែឈ្មោលព្រមទាំងខ្លាញ់កូនគោដែលអ្នករាល់គ្នាដុតទាំងមូលថ្វាយយើងហើយយើងក៏មិនពេញចិត្តនឹងឈាមគោឈាមចៀម និងឈាមពពែរបស់អ្នករាល់គ្នាដែរ។
12. ពេលអ្នករាល់គ្នាចូលមករកយើងតើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់ទីលានដំណាក់របស់យើងដូច្នេះ?
13. ចូរឈប់យកតង្វាយឥតបានការនេះមកថ្វាយយើងទៅ!យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗបុណ្យចូលខែថ្មី បុណ្យសប្ប័ទ*ឬពិធីដ៏ឱឡារិកដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
14. យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗរបស់អ្នករាល់គ្នាណាស់ពិធីបុណ្យទាំងនេះធ្វើឲ្យយើងធុញទ្រាន់ទ្រាំមិនបាន។
15. កាលណាអ្នករាល់គ្នាលើកដៃប្រណម្យយើងងាកមុខចេញទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដីក៏យើងមិនព្រមស្ដាប់ដែរព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
16. ចូរលាងសម្អាត និងជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ!ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅកុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
17. ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!ចូរណែនាំអ្នកដែលសង្កត់សង្កិនគេឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!ចូររកយុត្តិធម៌ឲ្យក្មេងកំព្រាហើយការពារស្ត្រីមេម៉ាយ!
18. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ចូរមកយើងពិភាក្សាជាមួយគ្នាទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់យ៉ាងណាក្ដីក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយវានឹងប្រែជា សដូចកប្បាស។
19. ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើងអ្នករាល់គ្នានឹងបរិភោគផលល្អៗនៅក្នុងស្រុកនេះ។
20. ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រមហើយមានចិត្តរឹងចចេសអ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។