9. យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ដូចគេរែងយកថ្មចេញពីអង្ករ។សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
10. មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើងនឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នាអ្នកទាំងនោះពោលថា:“ព្រះអង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិតឬកើតមានដល់ពួកយើងឡើយ”។
11. «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌដែលជិតរលំទៅហើយនោះឡើងវិញយើងនឹងជួសជុលកន្លែងធ្លុះធ្លាយយើងនឹងលើកកន្លែងដែលរលំបាក់បែកហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ
12. ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យកស្រុកអេដុមដែលនៅសេសសល់ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលនឹងសម្រេចការទាំងនោះ។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខកាលណាគេច្រូតស្រូវរួចរាល់ហើយអ្នកភ្ជួរក៏មកភ្ជួរភ្លាម។ក្រោយពេលសាបព្រោះស្រូវរួចហើយអ្នកជាន់ផ្លែទំពាំងបាយជូរក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំយ៉ាងសម្បូណ៌ហូរហៀរ។
14. ពេលនោះ យើងនឹងនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ។ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាតដើម្បីស្នាក់នៅ។ពួកគេនឹងដាំទំពាំងបាយជូរហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ពួកគេនឹងធ្វើចម្ការ ហើយបរិភោគផលផ្លែពីចម្ការនោះដែរ។
15. យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរលើទឹកដីរបស់ខ្លួនគ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុកដែលយើងបានប្រគល់ឲ្យពួកគេនេះទៀតឡើយ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នក។