1. ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើអាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖«ចូរវាយក្បាលសសរឲ្យកក្រើករហូតដល់ជើងសសរ!ចូរកិនកម្ទេចមេដឹកនាំរបស់ពួកគេទាំងអស់គ្នា!យើងនឹងប្រហារបរិវាររបស់ពួកគេឲ្យវិនាសដោយមុខដាវគ្មាននរណាម្នាក់អាចរត់គេចខ្លួនគ្មាននរណាម្នាក់រួចជីវិតបានឡើយ។
2. ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដីក៏យើងទៅអូសយកមកវិញទោះបីពួកគេឡើងទៅដល់ស្ថានសួគ៌ក្ដីក៏យើងទាញទម្លាក់ចុះមកវិញដែរ។
3. ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដីក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រដើម្បីកុំឲ្យយើងឃើញក្ដីក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។
4. ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដីក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេយើងនឹងតាមមើលពួកគេជានិច្ចដើម្បីធ្វើឲ្យពួកគេវេទនាគឺមិនមែនផ្ដល់សេចក្ដីសុខទេ»។
5. ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដីនោះផែនដីរញ្ជួយញាប់ញ័រប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។ផែនដីកក្រើកឡើង ស្ងប់ទៅវិញដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើងរួចស្រកទៅវិញដែរ។
6. ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃព្រះអង្គដាក់លំហអាកាសនៅលើផែនដីព្រះអង្គហៅទឹកសមុទ្រឲ្យមកស្រោចស្រពផែនដីព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។