8. ហេតុនេះហើយបានជាមានរញ្ជួយផែនដីអ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើងរួចស្រកទៅវិញដែរ។
9. នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិចនៅពេលថ្ងៃត្រង់ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
10. យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយរបស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នាក្លាយទៅជាបទទំនួញ។យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខព្រមទាំងកោរសក់ផង។យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខដូចគេកាន់ទុក្ខកូនតែមួយទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
11. ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យការអត់ឃ្លានកើតនៅក្នុងស្រុកតែមិនមែនការអត់ឃ្លានខាងអាហារឬការស្រេកទឹកនោះទេផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ពួកគេនឹងដើរចុះឡើងពីសមុទ្រមួយទៅសមុទ្រមួយត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើតដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់តែរកមិនឃើញឡើយ។
13. នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗនឹងអស់កម្លាំងដួល ដោយស្រេកទឹក។
14. អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយនៅក្រុងសាម៉ារីថា:“ខ្ញុំសូមស្បថ ដោយយកព្រះជន្មរបស់ព្រះនៅក្រុងដាន់ជាសាក្សី”“ខ្ញុំសូមស្បថ ដោយយកព្រះនៅបៀរសេបាជាសាក្សី”អ្នកនោះមុខជាដួលស្លាប់ក្រោកឡើងវិញមិនរួចឡើយ។»