4. បើសត្វសិង្ហចាប់រំពាមិនទាន់បានទេតើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ?បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេតើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?
5. បើគ្មាននុយទាក់ទាញទេតើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ?បើគ្មានសត្វជាប់ទេតើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន?
6. បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយតើប្រជាជនមិនជ្រួលច្របល់ឬ?បើព្រះអម្ចាស់មិនដាក់ទោសទេតើមហន្តរាយអាចកើតមានដល់ក្រុងណាមួយបានឬ?
7. យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយព្រះអង្គតែងសម្តែងការលាក់កំបាំងប្រាប់ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។
8. ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច?ពេលព្រះជាអម្ចាស់មានព្រះបន្ទូលតើនរណាមិនថ្លែងព្រះបន្ទូលនេះ?
9. ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាសដូឌនិងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា:ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារីដើម្បីសង្កេតមើលអនាធិបតេយ្យនិងអយុត្តិធម៌ នៅទីនោះ។
10. ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូសទៅដាក់ពេញប្រាសាទរបស់ខ្លួន- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖«ខ្មាំងសត្រូវមកដល់ហើយ!គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំហើយកម្ទេចប្រាសាទរបស់អ្នកទៀតផង»។