12. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារីដែលដេកនៅលើគ្រែ និងលើកំរាលព្រំដ៏មានតម្លៃពីស្រុកស៊ីរីប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើមយកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរនិងត្រចៀកមួយដុំតែប៉ុណ្ណោះ។
13. ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះទៅប្រាប់កូនចៅលោកយ៉ាកុបផង- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល។
14. នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រាអែលព្រោះតែបទល្មើសយើងក៏នឹងដាក់ទោសពួកគេព្រោះតែអាសនៈនៅបេតអែលដែរ។ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះនឹងត្រូវបាក់បែកធ្លាក់ដល់ដី។
15. យើងនឹងធ្វើឲ្យដំណាក់រដូវរងានិងដំណាក់រដូវក្ដៅរលំលើគ្នាវិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែករីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។