អេម៉ុស 2:10-16 Khmer Standard Version (KHSV)

10. យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីបនិង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថានអស់​រយៈ​ពេល​សែ‌សិប​ឆ្នាំដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។

11. យើង​បាន​ធ្វើ​ឲ្យ​ពួក​ព្យាការី​ងើប​ឡើងពី​ចំណោម​កូន​ចៅ​របស់​អ្នក​រាល់​គ្នានិង​ឲ្យ​ពួក​ណាសា‌រីត*​ងើប​ឡើងពី​ចំណោម​ពួក​យុវជន​របស់​អ្នក​រាល់​គ្នាតើ​ពិត​ជា​ដូច្នេះ​មែន​ឬ​កូន​ចៅ​អ៊ីស្រា‌អែល?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសា‌រីត*អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​ឲ្យថ្លែង​ពាក្យ​ក្នុង​នាម​យើង

13. ហេតុ​នេះ យើង​នឹង​កិន​កម្ទេច​អ្នក​រាល់​គ្នាឲ្យ​ខ្ទេច‌ខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់ដែល​នៅ​ក្រោម​កង់។

14. អ្នក​រហ័ស‌រហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយអ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា​មិន​អាច​បញ្ចេញ​កម្លាំងអ្នក​ចំបាំង​ដ៏​អង់‌អាច​ក៏​ពុំ​អាច​សង្គ្រោះ​ជីវិតរបស់​ខ្លួន​បាន​ដែរ។

15. អ្នក​ពូកែ​បាញ់​ធ្នូ​មិន​អាច​តទល់​បានអ្នក​ពូកែ​រត់​ក៏​រត់​មិន​រួចអ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិតរបស់​ខ្លួន​បាន​ដែរ។

16. នៅ​ថ្ងៃ​នោះ អ្នក​ចំបាំង​ដ៏​ក្លា‌ហាន​ជាង​គេនឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

អេម៉ុស 2