អេម៉ុស 2:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​ម៉ូអាប់​បានប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​ដុត​ធាតុ​របស់​ស្ដេចស្រុក​អេដុម​ឲ្យ​ទៅ​ជា​ផេះ។

2. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​កេរី‌យ៉ុត​ផង។ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សម្រែក​ជ្រួល‌ច្របល់សម្រែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។

3. យើង​នឹង​ដក​ស្ដេច​ចេញ​ពី​ពួក​គេព្រម​ទាំង​ប្រហារ​ជីវិត​មេ​ដឹក​នាំ​ទាំង​អស់​ដែរ»នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​យូដា​បានប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នាយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោលក្រឹត្យ‌វិន័យ​របស់​យើង​ជា​ព្រះ‌អម្ចាស់ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែង‌ក្លាយដូច​ដូនតា​របស់​ពួក​គេ​ដែរ។

5. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះស្រុក​យូដា ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​យេរូ‌សាឡឹម​ផង»។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ស្រុក​អ៊ីស្រា‌អែល​បានប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។

អេម៉ុស 2