អេម៉ុស 1:1-7 Khmer Standard Version (KHSV)

1. នេះ​ជា​ពាក្យ​របស់​លោក​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រា‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

2. លោក​មាន​ប្រសាសន៍​ថា: ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូនព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹមវាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួតហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ក្រុង​ដាម៉ាស់​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដនឹង​រនាស់​ដែក។

4. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំងរបស់​ស្ដេច​ហាសែលព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ​របស់ស្ដេច​បេនហា‌ដាដ​ទៀត​ផង។

5. យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពីជ្រលង​ភ្នំ«ទុច្ចរិត»ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាចឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ»ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាបផ្ទួនៗ​គ្នា​ជា​ច្រើន​ដងយើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗយក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។

7. ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះកំពែង​ក្រុង​កាសាព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទរបស់​ក្រុង​នោះ​ផង។

អេម៉ុស 1