3. ព្រះអង្គបានបង្ហាញគម្រោងការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។
4. ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ដ។
5. នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គម្រោងការនេះ ដូចព្រះជាម្ចាស់បានបង្ហាញឲ្យក្រុមសាវ័ក* និងព្យាការី*ដ៏វិសុទ្ធ*របស់ព្រះអង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះវិញ្ញាណនោះឡើយ
6. គឺថា ដោយសារដំណឹងល្អ* សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និងមានសិទ្ធិទទួលព្រះពរ តាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែល ក្នុងអង្គព្រះគ្រិស្ដយេស៊ូដែរ។
7. ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមព្រះអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះអំណោយទានដែលព្រះអង្គប្រោសប្រទានមកខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គ។