3. សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ដ។
4. ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
5. ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ
6. ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
7. ដោយយើងរួមក្នុងអង្គព្រះគ្រិស្ដនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមព្រះគុណដ៏លើសលប់របស់ព្រះអង្គ។
8. ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។