3. ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯងអ្នករស់នៅតាមក្រហែងថ្មនិងនៅតាមកន្លែងខ្ពស់ៗអ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំចុះទៅដីបានទេ!”។
4. ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រីទោះបីអ្នកលើកទ្រនំរបស់អ្នកទៅដាក់នៅក្នុងចំណោមផ្កាយក្ដីក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5. ប្រសិនបើមានចោរលួចចោរប្លន់ចូលមកក្នុងផ្ទះរបស់អ្នកនៅពេលយប់នោះអ្នកនឹងបាត់បង់អ្វីៗទាំងអស់!គេនឹងលួចយកអ្វីៗដែលគេអាចយកបាន។ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរមកដល់ស្រុកអ្នកគេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។
6. អេសាវអើយ គេគាស់កកាយស្រុកអ្នកហើយប្រមូលយកកំណប់ទ្រព្យរបស់អ្នក។
7. បក្សសម្ព័ន្ធរបស់អ្នកនឹងដេញអ្នកចេញពីទឹកដីរបស់ខ្លួន។មិត្តភក្ដិរបស់អ្នកបោកបញ្ឆោតអ្នកហើយយកអ្នកធ្វើជានគរចំណុះ។ពួកដែលបរិភោគអាហារជាមួយអ្នកនាំគ្នាដាក់អន្ទាក់ចាប់អ្នកទាំងពោលថា អ្នកលែងមានអ្នកប្រាជ្ញហើយ។
8. ពិតមែនហើយ នៅថ្ងៃនោះ យើងនឹងបំបាត់អ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុមហើយបំបាត់អ្នកឈ្លាសវៃឲ្យអស់ពីភ្នំអេសាវ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. ក្រុងថេម៉ានអើយ ទាហានដ៏អង់អាចរបស់អ្នកនឹងភ័យញ័ររន្ធត់ខ្មាំងសម្លាប់រង្គាលទាហានទាំងប៉ុន្មាននៅភ្នំនៃស្រុកអេសាវអស់គ្មានសល់!
10. អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូតព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។