11. នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់អ៊ីស្រាអែលទៅជាឈ្លើយនៅពេលដែលសាសន៍ដទៃចូលតាមទ្វារក្រុងយេរូសាឡឹមរឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នាអ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។
12. នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយអ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេនៅថ្ងៃដែលកូនចៅយូដាវិនាសអ្នកមិនគួរអរសប្បាយឡើយនៅថ្ងៃដែលគេរងទុក្ខវេទនាអ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
13. នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយអ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឈរមើលទាំងមានអំណរដោយឃើញគេរងទុក្ខវេទនា។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិរបស់គេឡើយ។
14. អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែកដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួននៅថ្ងៃគេជួបអាសន្នអ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិតទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
15. ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោសប្រជាជាតិទាំងអស់ ជិតមកដល់ហើយព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នកដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!
16. «ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយអ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោសនៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។នៅពេលខាងមុខ ប្រជាជាតិទាំងអស់ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយពួកគេផឹករហូតទាល់តែស្រវឹងហើយវិនាសសូន្យទាំងអស់គ្នា។
17. អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមករស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញកូនចៅយ៉ាកុបនឹងយកទឹកដីដែលសត្រូវដណ្ដើមបាននោះមកវិញ។
18. កូនចៅយ៉ាកុបនឹងប្រៀបដូចជាភ្លើងកូនចៅយ៉ូសែបប្រៀបដូចជាអណ្ដាតភ្លើងរីឯកូនចៅអេសាវនឹងប្រៀបដូចជាចំបើងដែលត្រូវភ្លើងឆាបឆេះហើយក្នុងចំណោមកូនចៅរបស់អេសាវគ្មាននរណាម្នាក់បានរួចជីវិតឡើយ»ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
19. ប្រជាជនយូដានឹងកាន់កាប់តំបន់ណេកិបគឺភ្នំរបស់អេសាវពួកគេនឹងគ្រប់គ្រងលើស្រុកវាលជាទឹកដីរបស់ជនជាតិភីលីស្ទីន។ព្រមទាំងគ្រប់គ្រងលើស្រុកសាម៉ារីជាទឹកដីរបស់អេប្រាអ៊ីម។រីឯកុលសម្ព័ន្ធបេនយ៉ាមីននឹងគ្រប់គ្រងលើស្រុកកាឡាដ។
20. ជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើនហើយត្រូវខ្មាំងកៀរទៅជាឈ្លើយនោះនឹងកាន់កាប់លើស្រុកកាណានរហូតដល់សារិបតា។ប្រជាជនក្រុងយេរូសាឡឹមដែលជាប់ជាឈ្លើយនៅសេផារ៉ាដនឹងគ្រប់គ្រងលើក្រុងនានានៅតំបន់ណេកិប។អ្នករំដោះស្រុកនឹងឡើងទៅលើភ្នំស៊ីយ៉ូនហើយត្រួតត្រាលើភ្នំរបស់អេសាវហើយព្រះអម្ចាស់នឹងគ្រងរាជ្យ។