10. អ្នកនឹងត្រូវអាម៉ាស់ និងវិនាសរហូតព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
11. នៅថ្ងៃដែលខ្មាំងកៀរកងកម្លាំងរបស់អ៊ីស្រាអែលទៅជាឈ្លើយនៅពេលដែលសាសន៍ដទៃចូលតាមទ្វារក្រុងយេរូសាឡឹមរឹបអូសយកអ្វីៗក្នុងទីក្រុងចាប់ឆ្នោតចែកគ្នាអ្នកក៏នៅទីនោះ ហើយប្រព្រឹត្តដូចពួកគេដែរ។
12. នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយអ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេនៅថ្ងៃដែលកូនចៅយូដាវិនាសអ្នកមិនគួរអរសប្បាយឡើយនៅថ្ងៃដែលគេរងទុក្ខវេទនាអ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ!
13. នៅថ្ងៃប្រជារាស្ត្ររបស់យើងជួបមហន្តរាយអ្នកមិនត្រូវចូលទៅក្នុងក្រុងរបស់គេទេ។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឈរមើលទាំងមានអំណរដោយឃើញគេរងទុក្ខវេទនា។នៅថ្ងៃគេជួបមហន្តរាយអ្នកមិនត្រូវឆ្លៀតលួចយកទ្រព្យសម្បត្តិរបស់គេឡើយ។
14. អ្នកមិនត្រូវចាំស្កាត់នៅតាមផ្លូវបំបែកដើម្បីប្រល័យជីវិតអ្នកដែលរត់គេចខ្លួននៅថ្ងៃគេជួបអាសន្នអ្នកមិនត្រូវប្រគល់អស់អ្នកដែលបានរួចជីវិតទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងឡើយ!»។
15. ថ្ងៃដែលព្រះអម្ចាស់វិនិច្ឆ័យទោសប្រជាជាតិទាំងអស់ ជិតមកដល់ហើយព្រះអង្គនឹងប្រព្រឹត្តចំពោះអ្នកដូចអ្នកបានប្រព្រឹត្តចំពោះអ្នកដទៃដែរ។អ្នកនឹងទទួលទោសតាមអំពើអាក្រក់របស់ខ្លួន!