1. នេះជានិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះជាម្ចាស់សម្តែងឲ្យលោកអូបាឌាឃើញ គឺជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់អំពីស្រុកអេដុម។ ព្រះអម្ចាស់ប្រទានដំណឹងមកពួកយើងព្រះអង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅប្រកាសក្នុងចំណោមប្រជាជាតិទាំងឡាយថា:“ចូរក្រោកឡើង នាំគ្នាវាយសម្រុកចូរវាយលុកស្រុកអេដុមទៅ!”។
2. «យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយតូចជាងគេជាប្រជាជាតិមួយដែលគេមើលងាយបំផុត។
3. ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯងអ្នករស់នៅតាមក្រហែងថ្មនិងនៅតាមកន្លែងខ្ពស់ៗអ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំចុះទៅដីបានទេ!”។