ហេប្រឺ 9:23-28 Khmer Standard Version (KHSV)

23. អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង​តាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ទើប​បាន​បរិសុទ្ធ។

24. ព្រះ‌គ្រិស្ដ​ពុំ​បាន​យាង​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះ‌អង្គ​បាន​យាង​ទៅ​ចូល​ក្នុង​ស្ថាន​បរម‌សុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះ‌អង្គ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

25. ព្រះ‌គ្រិស្ដ​ពុំ​បាន​បូជា​ព្រះ‌ជន្ម​ព្រះ‌អង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជា‌ចារ្យ* ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។

26. បើ​ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​ច្រើន​ដង ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះ‌អង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម។

27. មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា

28. ព្រះ‌គ្រិស្ដ​ក៏​បាន​ថ្វាយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​តែ​មួយ​ដង ធ្វើ​ជា​យញ្ញ‌បូជា ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​យាង​មក​ម្ដង​ទៀត តែ​លើក​នេះ គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ។

ហេប្រឺ 9