ហេប្រឺ 9:1-4 Khmer Standard Version (KHSV)

1. ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយ​មាន​ក្បួន​ផ្សេងៗ សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែន‌ដី​នេះ

2. ព្រោះ​គេ​បាន​ដំឡើង​ព្រះ‌ពន្លា*​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទី‌សក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំប៉័ង​តង្វាយ។

3. បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ព្រះ‌ពន្លា​មួយ​ទៀត​ហៅ​ថា “ទី‌សក្ការៈ​បំផុត”។

4. នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប*​នៃ​សម្ពន្ធ‌មេត្រី ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។

ហេប្រឺ 9