15. ព្រោះក្នុងគម្ពីរមានចែងថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ នោះឡើយ»។
16. តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ?
17. ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គទ្រង់ព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ?
18. តើព្រះអង្គបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះចូលមកសម្រាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ?
19. ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសម្រាកមកពីពួកគេគ្មានជំនឿ។