35. ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ
36. គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផល តាមព្រះបន្ទូលសន្យា
37. ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។
38. «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេហើយ» ។
39. ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។