ហេប្រឺ 10:1-4 Khmer Standard Version (KHSV)

1. ក្រឹត្យ‌វិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ក្រឹត្យ‌វិន័យ​ពុំ​អាច​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការ‌បូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។

2. ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​តាម​របៀប​នេះ​បាន​បរិសុទ្ធ​ម្ដង ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញ‌បូជា​ទៀត​ដែរ។

3. ក៏​ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំឭក​ពី​អំពើ​បាប

4. ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​បាន​ឡើយ។

ហេប្រឺ 10