8. ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។
9. ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ ឲ្យមានអំណរសប្បាយដ៏លើសលប់ គឺឲ្យព្រះអង្គបានប្រសើរជាង មិត្តភក្ដិរបស់ព្រះអង្គ» ។
10. ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។