4. ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវតា*យ៉ាងណា ទ្រង់ក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។
5. ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវតាណាថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គ ធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖ «យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង» សោះឡើយ។
6. មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖ «ទេវតា*ទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា» ។
7. ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ព្រះអង្គ ធ្វើជាអណ្ដាតភ្លើង» ។
8. ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។
9. ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។ ហេតុនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងអភិសេកព្រះអង្គ ឲ្យមានអំណរសប្បាយដ៏លើសលប់ គឺឲ្យព្រះអង្គបានប្រសើរជាង មិត្តភក្ដិរបស់ព្រះអង្គ» ។
10. ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖ បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី តាំងពីដើមដំបូងមកម៉្លេះ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ ព្រះអង្គដែរ។