6. មើលចុះ! ពួកគេចាកចេញទៅព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។ស្រុកអេស៊ីបទទួលពួកគេពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូបចោលទ្រព្យសម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែហើយបន្លាដុះនៅពេញទីលំនៅរបស់ពួកគេ។
7. អ៊ីស្រាអែលត្រូវតែដឹងថាគ្រាដែលព្រះជាម្ចាស់ដាក់ទោស មកដល់ហើយគឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត។ព្យាការីក្លាយទៅជាមនុស្សឡប់សតិហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាងក្លាយទៅជាមនុស្សវង្វេងស្មារតីព្រោះតែកំហុសដ៏ធ្ងន់និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
8. អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការីស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទីហើយគេប្រឆាំងនឹងគាត់នៅក្នុងដំណាក់នៃព្រះរបស់គាត់។
9. ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយកាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ ព្រះអម្ចាស់នឹកឃើញអំពើអាក្រក់របស់ពួកគេហើយព្រះអង្គនឹងដាក់ទោសពួកគេតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
10. «ពីដើម យើងឃើញអ៊ីស្រាអែលដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថានយើងបានឃើញដូនតារបស់អ្នករាល់គ្នាដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ពួកគេទៅដល់បាល-ពេអ៊រហើយនាំគ្នាគោរពបម្រើព្រះដ៏គំរក់ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើមដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។
11. កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេដូចសត្វស្លាបដែលហើរបាត់ទៅគឺគ្មានទារកកើតទៀតទេហើយគ្មានទារកនៅក្នុងផ្ទៃឬទារកមកចាប់ផ្ទៃទៀតដែរ។
12. ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗយើងនឹងដកកូនទាំងនោះចេញពីពួកគេមុនពេលវាធំពេញវ័យ។កាលណាយើងចាកចេញពីពួកគេពួកគេពិតជាត្រូវវេទនាមិនខាន!
13. យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹងក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួលតែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។
14. ព្រះអម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះតើត្រូវធ្វើទោសពួកគេរបៀបណា?គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេមិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។
15. «អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេលេចចេញមកយ៉ាងច្បាស់នៅគីលកាល់គឺនៅទីនោះហើយដែលយើងចាប់ផ្ដើមស្អប់ខ្ពើមពួកគេ។ដោយពួកគេប្រព្រឹត្តអំពើអាក្រក់យើងនឹងដេញពួកគេចេញពីដំណាក់របស់យើង។យើងលែងស្រឡាញ់ពួកគេទៀតហើយមេដឹកនាំទាំងប៉ុន្មានរបស់ពួកគេសុទ្ធតែជាជនបះបោរ។
16. អេប្រាអ៊ីមត្រូវបណ្ដាសាហើយឫសរបស់ពួកគេក្រៀមស្ងួតអស់ពួកគេពុំអាចបង្កើតផលបានឡើយ។ប្រសិនបើពួកគេបង្កើតកូននោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់របស់ពួកគេបាត់បង់ជីវិត»។