1. អ៊ីស្រាអែលអើយ កុំត្រេកអរនិងសប្បាយរីករាយដូចជាតិសាសន៍ឯទៀតៗឡើយដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារដោយបោះបង់ចោលព្រះរបស់ខ្លួនអ្នកចូលចិត្តទទួលកំរៃមិនបរិសុទ្ធដោយធ្វើពិធីសែនព្រេននៅតាមលានបោកស្រូវ។
2. ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវដែលគេបោកបែន ឬប្រេងដែលគេគាបហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។
3. ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះអម្ចាស់អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធនៅស្រុកអាស្ស៊ីរី។