5. អ្នកក្រុងសាម៉ារីអើយចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។កំហឹងរបស់យើងឆាបឆេះទៅលើអ្នកក្រុងសាម៉ារីតើដល់ពេលណាទើបពួកគេអាចរស់នៅដោយឥតសៅហ្មង?
6. រូបគោនោះកើតចេញមកពីអ៊ីស្រាអែលមានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេហេតុនេះហើយបានជារូបគោរបស់សាម៉ារីនឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។
7. ពួកគេសាបព្រោះខ្យល់ពួកគេនឹងទទួលផលជាព្យុះ។ស្រូវស្កក គ្មានបាយហូបហើយប្រសិនបើមាន ក៏គង់តែជនបរទេសមកលេបយកទៅបាត់ដែរ។
8. អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ!ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោមប្រជាជាតិនានាដូចអំបែងដែលគ្មាននរណាចង់បាន។
9. សត្វលាព្រៃតែនៅដាច់ពីគេតែអេប្រាអ៊ីមបែរជាលក់ខ្លួនឲ្យស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។
10. ទោះបីពួកគេយកជំនូនទៅឲ្យប្រជាជាតិនានាក្ដីក៏ពេលនេះយើងប្រមូលផ្តុំពួកគេហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនាក្រោមអំណាចព្រះចៅអធិរាជ។
11. អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗដើម្បីឲ្យរួចពីបាបតែអាសនៈទាំងនោះក្លាយទៅជាកន្លែងដែលនាំឲ្យគេប្រព្រឹត្តអំពើបាបទៅវិញ!
12. ទោះបីយើងបានចែងក្រឹត្យវិន័យទុកឲ្យគេច្រើនយ៉ាងណាក្ដីក៏គេមិនរវីរវល់អើពើដែរ។
13. ពួកគេយកសត្វមកធ្វើយញ្ញបូជាឲ្យយើងព្រោះពួកគេចូលចិត្តបរិភោគសាច់។ប៉ុន្តែ យើងជាព្រះអម្ចាស់មិនពេញចិត្តនឹងតង្វាយរបស់ពួកគេទេយើងនឹកឃើញអំពើអាក្រក់របស់ពួកគេហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
14. អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមកហើយគេនាំគ្នាសង់វិមានផ្សេងៗ។រីឯយូដាវិញ គេសង់ទីក្រុងដែលមានកំពែងរឹងមាំកាន់តែច្រើនតែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។