1. ចូរផ្លុំស្នែងប្រកាសភាពអាសន្ន!ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រីមកលើទឹកដីរបស់យើង ជាព្រះអម្ចាស់ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រីរបស់យើងពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។
2. ពួកគេស្រែករកយើងថា “ព្រះនៃទូលបង្គំអើយយើងខ្ញុំជាជនជាតិអ៊ីស្រាអែលយើងខ្ញុំស្គាល់ព្រះអង្គហើយ”។
3. អ៊ីស្រាអែលបានបោះបង់ការល្អហេតុនេះបានជាសត្រូវដេញតាមពួកគេ។
4. ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើងហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ពួកគេយកមាសប្រាក់របស់ខ្លួនទៅសូនធ្វើរូបព្រះក្លែងក្លាយដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
5. អ្នកក្រុងសាម៉ារីអើយចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។កំហឹងរបស់យើងឆាបឆេះទៅលើអ្នកក្រុងសាម៉ារីតើដល់ពេលណាទើបពួកគេអាចរស់នៅដោយឥតសៅហ្មង?
6. រូបគោនោះកើតចេញមកពីអ៊ីស្រាអែលមានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេហេតុនេះហើយបានជារូបគោរបស់សាម៉ារីនឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។
7. ពួកគេសាបព្រោះខ្យល់ពួកគេនឹងទទួលផលជាព្យុះ។ស្រូវស្កក គ្មានបាយហូបហើយប្រសិនបើមាន ក៏គង់តែជនបរទេសមកលេបយកទៅបាត់ដែរ។
8. អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ!ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោមប្រជាជាតិនានាដូចអំបែងដែលគ្មាននរណាចង់បាន។
9. សត្វលាព្រៃតែនៅដាច់ពីគេតែអេប្រាអ៊ីមបែរជាលក់ខ្លួនឲ្យស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។