5. នៅថ្ងៃបុណ្យរបស់ស្ដេចពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹងហើយចូលដៃជាមួយមនុស្សឡកឡឺយ។
6. ពួកគេមានចិត្តក្ដៅដូចឡភ្លើងរៀបចំគម្រោងការប្រព្រឹត្តអំពើអាក្រក់ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះដូចអគ្គីភ័យ។
7. ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើងពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិតជាបន្តបន្ទាប់គ្នាតែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
8. អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃអេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
9. ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេគេនៅតែមិនដឹងខ្លួនគេចាស់សក់ស្កូវប៉ុណ្ណឹងហើយនៅតែមិនដឹងខ្លួនទៀត។
10. អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯងតែពួកគេពុំបានវិលមករកព្រះអម្ចាស់ជាព្រះរបស់ពួកគេវិញទេគឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដីក៏ពួកគេមិនស្វែងរកព្រះអង្គដែរ។
11. អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើគ្មានប្រាជ្ញាទាល់តែសោះពួកគេហៅស្រុកអេស៊ីបឲ្យមកជួយពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
12. ពេលដែលពួកគេរត់ចេញទៅនោះយើងបោះសំណាញ់របស់យើងលើពួកគេយើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាបយើងចាប់ពួកគេ នៅពេលយើងឮថាពួកគេជួបជុំគ្នា។
13. ពួកគេពិតជាត្រូវវេទនាពុំខានព្រោះពួកគេបានរត់ចេញឆ្ងាយពីយើងពួកគេពិតជាត្រូវអន្តរាយដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។តើឲ្យយើងលោះពួកគេដូចម្ដេចបានបើពួកគេចេះតែនាំគ្នានិយាយកុហកដាក់យើងដូច្នេះ?
14. ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេពួកគេចូលដំណេក ទាំងសោកសង្រេងពួកគេធ្វើពិធីឆូតសាច់របស់ខ្លួនដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មីពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
15. យើងបានបណ្ដុះបណ្ដាលនិងចម្រើនកម្លាំងឲ្យពួកគេប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ប្រឆាំងនឹងយើង។