5. អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯងអ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួលព្រោះតែកំហុសរបស់ខ្លួនហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
6. ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់ដោយយកចៀម និងគោទៅជាមួយដើម្បីថ្វាយយញ្ញបូជាតែពួកគេរកព្រះអង្គពុំឃើញឡើយព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។
7. ពួកគេបានក្បត់ព្រះអម្ចាស់ដោយបង្កើតកូនឥតខាន់ស្លា។ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជាមហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
8. ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ!ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា!ចូរស្រែកហ៊ោនៅបេតអាវេន!បេនយ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
9. នៅថ្ងៃព្រះជាម្ចាស់ដាក់ទោសអេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
10. មេដឹកនាំរបស់ជនជាតិយូដាប្រៀបបាននឹងអស់អ្នកដែលបង្ខិតបង្គោលរបងយើងនឹងជះកំហឹងរបស់យើងលើពួកគេដូចទឹកហូរយ៉ាងខ្លាំង។
11. អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោសហើយត្រូវគេជិះជាន់សង្កត់សង្កិនព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗដែលឥតបានការ។
12. រីឯយើងវិញ យើងប្រៀបបាននឹងអង្គែដែលស៊ីពួកអេប្រាអ៊ីមហើយដូចដំបៅស៊ីរូងពួកយូដា។
13. អេប្រាអ៊ីមឃើញរោគរបស់ខ្លួនយូដាក៏ឃើញដំបៅរបស់ខ្លួនដែរដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរីគេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជប៉ុន្តែ ស្ដេចនោះពុំអាចកែរោគអ្នករាល់គ្នាឬព្យាបាលដំបៅអ្នករាល់គ្នាឲ្យជាសះបានឡើយ។
14. យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីមនិងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ីគឺយើងនេះហើយដែលហែកពួកគេរួចយើងចាកចេញទៅទាំងពាំពួកគេយកទៅជាមួយឥតមាននរណាអាចរំដោះពួកគេបានឡើយ។
15. យើងនឹងវិលទៅដំណាក់របស់យើងវិញរហូតទាល់តែពួកគេសារភាពថាខ្លួនខុសហើយស្វែងរកយើង។នៅពេលមានអាសន្នពួកគេនឹងវិលមករកយើងវិញជាមិនខាន។