1. ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់គ្មានភក្ដីភាពហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
2. ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នាការបោកប្រាស់គ្នា សម្លាប់គ្នាអំពើចោរកម្ម និងការផិតក្បត់ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្មជាបន្តបន្ទាប់គ្នា។
3. ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួតអស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំងសត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយសូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យជាមួយពួកគេដែរ។
4. ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់ ឬស្ដីបន្ទោសប្រជាជនឡើយដ្បិតយើងចោទប្រកាន់តែអ្នក។
5. នៅពេលថ្ងៃ អ្នកនឹងជំពប់ដួលនៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នកហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នកត្រូវវិនាសដែរ។
6. ប្រជាជនរបស់យើងវិនាសព្រោះពួកគេមិនស្គាល់យើង។ដោយអ្នកមិនទទួលស្គាល់យើងយើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារជាបូជាចារ្យរបស់យើងទៀតដែរ។ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នកយើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
7. ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើងយើងនឹងដូរកិត្តិយសរបស់ពួកគេឲ្យទៅជាភាពអាម៉ាស់។
8. អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារតង្វាយលោះបាបនៃប្រជាជនរបស់យើងហើយសប្បាយចិត្តដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
9. បូជាចារ្យក៏ដូចជាប្រជាជនដែរយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្តគឺពួកគេប្រព្រឹត្តយ៉ាងណាយើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
10. ពួកគេបរិភោគ តែមិនចេះឆ្អែតពួកគេប្រព្រឹត្តអំពើពេស្យាចារតែមិនបានចម្រុងចម្រើនទេដ្បិតពួកគេបោះបង់ចោលយើងដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
11. អំពើពេស្យាចារ។ចិត្តប្រាថ្នាចង់បានស្រាចាស់ និងស្រាថ្មីបាននាំពួកគេឲ្យវង្វេង។
12. ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើឲ្យទស្សន៍ទាយដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេងពួកគេប្រព្រឹត្តអំពើពេស្យាចារដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។