4. ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។
5. ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រាអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកព្រះអម្ចាស់ជាព្រះរបស់ពួកគេ ព្រមទាំងព្រះបាទដាវីឌជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកព្រះអម្ចាស់ទាំងញាប់ញ័រ ហើយស្វែងរកព្រះពរពីព្រះអង្គ។