10. ឥឡូវនេះ យើងបើកកេរខ្មាសនាងនៅចំពោះមុខគូស្នេហ៍របស់នាងគ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11. យើងធ្វើឲ្យនាងបាត់បង់ការសប្បាយទាំងប៉ុន្មានហើយពិធីបុណ្យនានា បុណ្យចូលខែថ្មីបុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មានក៏លែងមានទៀតដែរ។
12. យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់នាងព្រោះនាងពោលថា ចម្ការទាំងនោះជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13. យើងដាក់ទោសនាង តាមចំនួនថ្ងៃដែលនាងបានដុតគ្រឿងក្រអូបសែនព្រះបាលទាំងឡាយនាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែករត់តាមគូស្នេហ៍របស់នាង។រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ហេតុនេះយើងនឹងទាក់ទាញចិត្តនាងដោយនាំនាងទៅវាលរហោស្ថានយើងនឹងនិយាយលួងលោមចិត្តនាង។
15. ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឲ្យនាងវិញ។ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរកសេចក្ដីសង្ឃឹម។នៅទីនោះ នាងនឹងឆ្លើយតបមកយើងដូចគ្រានាងនៅពីក្មេងគឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16. នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”គឺនាងលែងហៅយើងថា“ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17. យើងនឹងឲ្យនាងលែងបញ្ចេញឈ្មោះព្រះបាលទាំងនោះទៀតគឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។
18. នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រីជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងយើងនឹងកាច់បំបាក់ធ្នូ និងដាវមិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេគឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
19. យើងនឹងដណ្ដឹងនាងធ្វើជាភរិយាជាដរាបតរៀងទៅយើងនឹងដណ្ដឹងនាងធ្វើជាភរិយាដោយសុចរិត និងយុត្តិធម៌ដោយភក្ដីភាព និងអាណិតអាសូរ។
20. យើងនឹងដណ្ដឹងនាងធ្វើជាភរិយាដោយចិត្តស្មោះស្ម័គ្រហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។
21. នៅថ្ងៃនោះ យើងនឹងឆ្លើយតបពាក្យអង្វររបស់ពួកគេ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀងយើងនឹងធ្វើឲ្យដីបង្កើតផលតាមសេចក្ដីត្រូវការ។
22. ផែនដីនឹងធ្វើឲ្យមានស្រូវព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេងតាមសេចក្ដីត្រូវការរបស់វាលយេសរាល។