1. ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី”ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា“រូហាម៉ា”។
2. ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ!ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យាចេញពីមុខរបស់ខ្លួនចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដីចេញពីដើមទ្រូងរបស់ខ្លួនទៅ!
3. បើមិនដូច្នោះទេយើងនឹងយកសម្លៀកបំពាក់ចេញពីនាងទុកឲ្យខ្លួននៅទទេដូចថ្ងៃដែលនាងទើបនឹងកើតយើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោស្ថាន។យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែងយើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
4. យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពីអំពើពេស្យាចារ។
5. ម្ដាយរបស់ពួកគេជាស្រីពេស្យាស្រីដែលពរផ្ទៃពួកគេបានប្រព្រឹត្តអំពើដ៏អាម៉ាស់នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹករោមចៀម និងក្រណាត់ទេសឯកសម្រាប់បិទបាំងកាយព្រមទាំងប្រេង និងស្រាផង។
6. ហេតុនេះហើយបានជាយើងយកបន្លាមកស្រះផ្លូវរបស់នាងយើងដាក់របងឃាំងនាងដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។
7. នាងខំរត់តាមគូស្នេហ៍របស់នាងតែតាមពួកគេមិនទាន់ទេនាងខំដើររកពួកគេ តែរកមិនឃើញឡើយ។នាងក៏ពោលថា:បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
8. នាងពុំបានយល់ថា គឺយើងឯណេះទេដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាងយើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរតែនាង បែរជាយករបស់ទាំងនោះសែនព្រះបាលទៅវិញ។