4. ចំណែកឯយើងវិញយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេងទៀតក្រៅពីយើងទេក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5. យើងបានថែទាំអ្នកនៅវាលរហោស្ថាននៅលើទឹកដីហួតហែង។
6. ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ពួកគេវាយឫកខ្ពស់ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
7. យើងនឹងប្រែក្លាយដូចជាសិង្ហនិងដូចខ្លារខិននៅតាមផ្លូវយើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។
8. យើងនឹងប្រហារពួកគេយ៉ាងសាហាវដូចខ្លាឃ្មុំញីបាត់កូន។យើងនឹងហែកទ្រូងពួកគេយើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេបហើយសត្វព្រៃនឹងមកហែកស៊ីសាកសពរបស់ពួកគេ។
9. អ៊ីស្រាអែលអើយ ដោយអ្នកប្រឆាំងនឹងយើងអ្នកនឹងត្រូវវិនាសពុំខាន!គ្មាននរណាអាចជួយអ្នកបានទេ!
10. តើស្ដេចរបស់អ្នកនៅឯណាម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នកនៅតាមក្រុងទាំងប៉ុន្មាន?រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា“សូមតែងតាំងស្ដេច និងមេដឹកនាំឲ្យគ្រប់គ្រងលើយើង”តើអ្នកទាំងនោះទៅណាអស់ហើយ។
11. យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹងយើងដកស្ដេចនោះវិញ ទាំងក្រេវក្រោធ។
12. កំហុស និងអំពើបាបរបស់អេប្រាអ៊ីមមានកត់ត្រាទុកយ៉ាងច្បាស់លាស់ណាស់។
13. ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសម្រាលកូនពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើតវាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
14. តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ?តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ?មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា?ស្ថានមច្ចុរាជអើយអំណាចប្រហារជីវិតរបស់ឯងនៅឯណា?យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
15. ទោះបីអេប្រាអ៊ីមរីកចម្រើនឡើងនៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដីគង់តែនឹងមានខ្យល់បក់ពីទិសខាងកើតគឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថានធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួតហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃទាំងប៉ុន្មានពីក្នុងឃ្លាំង។