4. ពេលនៅក្នុងផ្ទៃម្ដាយលោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួនលុះដល់ពេលធំពេញវ័យគាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
5. គាត់បានបោកចំបាប់ជាមួយទេវតាគាត់បានឈ្នះទេវតានោះរួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។គាត់បានជួបព្រះជាម្ចាស់នៅបេតអែលគឺនៅទីនោះហើយដែលព្រះអង្គមានព្រះបន្ទូលមកកាន់គាត់។
6. ព្រះអង្គជាព្រះនៃពិភពទាំងមូលព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
7. ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នកចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ចូរសង្ឃឹមទុកចិត្តលើព្រះអង្គរហូតតទៅ។
8. ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃដូចកាណានដែរគេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
9. អេប្រាអ៊ីមពោលថា:“ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធានដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុងគឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
10. «ប៉ុន្តែ យើងជាព្រះអម្ចាស់យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទមសាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។
11. យើងនឹងនិយាយទៅកាន់ពួកព្យាការីយើងនឹងសម្តែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើនហើយយើងក៏នឹងចោទជាប្រស្នាតាមរយៈពួកព្យាការីដែរ»។
12. អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិតដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។ពួកគេចេះតែយកគោមកធ្វើយញ្ញបូជានៅគីលកាលហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជាគំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
13. លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអើរ៉ាមលោកអ៊ីស្រាអែលបម្រើគេព្រោះចង់បានប្រពន្ធគាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
14. ព្រះអម្ចាស់បានប្រើព្យាការីមួយរូបឲ្យនាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបហើយព្រះអង្គប្រើព្យាការីឲ្យមើលថែទាំប្រជារាស្ត្ររបស់ព្រះអង្គ។