1. «អេប្រាអ៊ីមចេះតែនាំគ្នាបោកបញ្ឆោតយើងកូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង»តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយគេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។
2. អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការគឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរីហើយយកប្រេងទៅចងមិត្តភាពជាមួយស្រុកអេស៊ីប។
3. ព្រះអម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរព្រះអង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុបព្រោះតែមារយាទអាក្រក់របស់ពួកគេព្រះអង្គតបស្នងទៅពួកគេវិញតាមអំពើដែលខ្លួនប្រព្រឹត្ត។
4. ពេលនៅក្នុងផ្ទៃម្ដាយលោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួនលុះដល់ពេលធំពេញវ័យគាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
5. គាត់បានបោកចំបាប់ជាមួយទេវតាគាត់បានឈ្នះទេវតានោះរួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។គាត់បានជួបព្រះជាម្ចាស់នៅបេតអែលគឺនៅទីនោះហើយដែលព្រះអង្គមានព្រះបន្ទូលមកកាន់គាត់។
6. ព្រះអង្គជាព្រះនៃពិភពទាំងមូលព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
7. ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នកចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ចូរសង្ឃឹមទុកចិត្តលើព្រះអង្គរហូតតទៅ។
8. ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃដូចកាណានដែរគេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
9. អេប្រាអ៊ីមពោលថា:“ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធានដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុងគឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
10. «ប៉ុន្តែ យើងជាព្រះអម្ចាស់យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទមសាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។