ហូសេ 10:13-15 Khmer Standard Version (KHSV)

13. អ្នក​រាល់​គ្នា​សាប​ព្រោះ​អំពើ​អាក្រក់នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិតហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក​ប្រាស់។អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចំបាំងនិង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។

14. ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮក្នុង​កង‌ទ័ព​របស់​អ្នកទីក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នកនឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាល‌ម៉ានបាន​បំផ្លាញ​ក្រុង​បេត-‌អើបេលនៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាមគេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។

15. នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។នៅ​ពេល​ថ្ងៃ​រះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​នឹង​ត្រូវវិនាស​សូន្យ។

ហូសេ 10