1. ពីដើម ប្រជាជនអ៊ីស្រាអែលប្រៀបដូចជាចម្ការទំពាំងបាយជូរដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណាចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយក៏កើនឡើងច្រើនយ៉ាងនោះដែរ។ស្រុករបស់គេកាន់តែល្អយ៉ាងណាគេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយកាន់តែល្អឡើងៗយ៉ាងនោះដែរ។
2. ដោយពួកគេមានចិត្តមិនស្មោះពួកគេត្រូវតែទទួលទោសគឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។
3. ឥឡូវនេះ ពួកគេនិយាយគ្នាថា:«យើងគ្មានស្ដេចទេ ព្រោះយើងមិនបានគោរពកោតខ្លាចព្រះអម្ចាស់។(ប៉ុន្តែ ប្រសិនបើយើងមានស្ដេចតើស្ដេចអាចជួយយើងបានឬទេ?)»។