4. ព្រះអង្គប្រកបដោយពន្លឺដ៏ត្រចះត្រចង់មានកាំរស្មីចាំងចេញពីព្រះហស្ដដែលបង្កប់ទុកនូវព្រះចេស្ដារបស់ព្រះអង្គ។
5. ព្រះអង្គចាត់ជំងឺអាសន្នរោគឲ្យទៅពីមុខព្រះអង្គ។ព្រះអង្គយាងទៅទីណាជំងឺរាតត្បាតទៅតាមពីក្រោយ។
6. ពេលព្រះអង្គឈប់ ផែនដីកក្រើក។ពេលព្រះអង្គទតមើលប្រជាជាតិនានានាំគ្នាភ័យញាប់ញ័រភ្នំដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចប្រេះចេញពីគ្នាភ្នំតូចៗដែលនៅស្ថិតស្ថេរតាំងពីដើមរៀងមកជាផ្លូវដែលព្រះអង្គធ្លាប់យាងកាត់ក៏ត្រូវរលាយសូន្យអស់ដែរ។
7. ខ្ញុំឃើញជំរំរបស់ជនជាតិគូសាន រលាយសូន្យជម្រករបស់ស្រុកម៉ាឌានត្រូវញ័រកក្រើក។
8. តើព្រះអម្ចាស់ខ្ញាល់នឹងទន្លេទាំងឡាយឬ?តើព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងក្លាទាស់នឹងទន្លេ ព្រមទាំងសមុទ្រឬ?ព្រះអង្គយាងនៅលើពពក ដូចគេជិះសេះនិងរទេះចំបាំង ទៅវាយយកជ័យជំនះ។
9. ព្រះអង្គយឹតធ្នូរបស់ព្រះអង្គព្រះបន្ទូលដ៏ម៉ឺងម៉ាត់ជាព្រួញរបស់ព្រះអង្គ។ - សម្រាកព្រះអង្គធ្វើឲ្យដីប្រេះចេញពីគ្នានិងឲ្យទឹកទន្លេផុសចេញមក។
10. ភ្នំឃើញព្រះអង្គ នាំគ្នាភ័យញាប់ញ័រភ្លៀងក៏បង្អុរចុះមកដែរមហាសាគរពុះកញ្ជ្រោលយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យមានរលកធំៗ។
11. ក្រោមរស្មីនៃព្រួញ និងពន្លឺដ៏ចិញ្ចែងចិញ្ចាចនៃលំពែងរបស់ព្រះអង្គព្រះអាទិត្យ និងព្រះច័ន្ទឈប់នៅនឹងកន្លែង។
12. ព្រះអង្គយាងកាត់ផែនដី ទាំងព្រះពិរោធព្រះអង្គជាន់កម្ទេចប្រជាជាតិនានាទាំងខ្ញាល់។
13. ព្រះអង្គយាងចេញមកដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គនិងសង្គ្រោះស្ដេចដែលព្រះអង្គចាក់ប្រេងអភិសេក។ព្រះអង្គប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ព្រះអង្គកម្ទេចពួកគេឲ្យវិនាសសូន្យទាំងអស់គ្នា។ - សម្រាក
14. ព្រះអង្គប្រើព្រួញរបស់ពួកគេទម្លុះក្បាលមេដឹកនាំរបស់ពួកគេនៅពេលអ្នកទាំងនោះលើកគ្នា ដូចខ្យល់ព្យុះមកកម្ទេចខ្ញុំ ទាំងស្រែកហ៊ោយ៉ាងសប្បាយពួកគេពួនស្ទាក់ប្រហារជនទុគ៌ត។
15. ព្រះអង្គត្រួសត្រាយផ្លូវឲ្យសេះរបស់ព្រះអង្គនៅក្នុងទឹកសមុទ្រដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
16. ខ្ញុំបានឮសូរសន្ធឹកនេះខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើកទន្ទឹងរង់ចាំថ្ងៃអាសន្នគឺនៅពេលដែលពួកឈ្លានពានលើកគ្នាមកប្រហារប្រជាជនរបស់យើង។
17. ដើមឧទុម្ពរលែងផ្កាទំពាំងបាយជូរលែងមានផ្លែដើមអូលីវលែងផ្ដល់ប្រេងស្រែចម្ការលែងផ្ដល់ភោគផលជាអាហារលែងមានចៀមនៅតាមវាលស្មៅហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
18. រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយហើយមានអំណរដ៏លើសលប់ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។
19. ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូសព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។