1. ខ្ញុំនឹងឡើងទៅយាមល្បាតខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉មចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំយ៉ាងណាតើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំយ៉ាងណាខ្លះ។
2. ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖«ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះចូរចារទុកនៅលើបន្ទះថ្មដើម្បីឲ្យគេស្រួលអាន។
3. និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាងនៅគ្រាដែលបានកំណត់ទុកគឺនឹងមានព្រឹត្តិការណ៍កើតឡើងស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះឥតខុសត្រង់ណាឡើយ។ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន។
4. មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាសរីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។
5. ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្តមនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេគេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្តគេវាយលុកប្រជាជាតិទាំងអស់ហើយប្រមូលជាតិសាសន៍ទាំងអស់ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។