11. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ:
12. “ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។
13. លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកបូជាចារ្យតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។
14. លោកហាកាយក៏មានប្រសាសន៍ថា៖ប្រជាជននេះក៏ដូច្នោះដែរយើងចាត់ទុកប្រជាជាតិនេះជាសៅហ្មងហើយអ្វីៗដែលពួកគេធ្វើនិងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះក៏សៅហ្មងដែរ។
15. ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នាដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
16. អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំងនោះឃើញមានតែដប់ថាំងទេ។អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដើម្បីដួសយកស្រាហាសិបធុងនោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
17. យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នាខូចខាត ស្រូវអ្នករាល់គ្នាស្កកមានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករកយើងវិញដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែលកើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួនគឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះអម្ចាស់។ចូរសង្កេតមើលចុះ!
19. នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេសូម្បីតែចម្ការទំពាំងបាយជូរដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវក៏មិនផ្ដល់ភោគផលអ្វីដែរ។ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅយើងនឹងឲ្យពរអ្នករាល់គ្នាបានចម្រុងចម្រើន។
20. នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
21. ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់អាណាខេត្តយូដាថា:យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
22. យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយយើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។យើងនឹងរំលំរទេះចំបាំងព្រមទាំងអស់អ្នកដែលបររទេះនោះ។យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះបងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។