សុភាសិត 9:10-17 Khmer Standard Version (KHSV)

10. ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ។

11. ប្រាជ្ញា​ផ្ដល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។

12. បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។

13. ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូ‌ឡា ឆោត‌ល្ងង់ គ្មាន​ដឹង​អ្វី​ទាំង​អស់។

14. ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅ‌អី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទីក្រុង

15. ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម​ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា:

16. «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា

17. សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។

សុភាសិត 9