9. អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់រីឯអស់អ្នកចេះដឹងក៏យល់ថាខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
10. ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់រីឯការចេះដឹងមានតម្លៃលើសមាសទឹកដប់ទៅទៀត។
11. ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រគ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
12. ខ្ញុំជាប្រាជ្ញាការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
13. អ្នកគោរពកោតខ្លាចព្រះអម្ចាស់តែងតែស្អប់អំពើអាក្រក់ខ្ញុំមិនចូលចិត្តការអួតបំប៉ោងការព្រហើន អំពើអាក្រក់និងការពោលពាក្យបោកបញ្ឆោតឡើយ។
14. ខ្ញុំមានប្រាជ្ញា និងយោបល់ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
15. ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំហើយមេដឹកនាំទាំងឡាយតែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
16. អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។
17. អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញអ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
18. ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿងភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។
19. ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់អ្វីៗដែលខ្ញុំផ្ដល់ឲ្យមានតម្លៃជាងប្រាក់សុទ្ធទៅទៀត។