31. ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើតខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
32. ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុកអ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុកអ្នកនោះពិតជាមានសុភមង្គល!។
33. ចូរស្ដាប់ដំបូន្មានរបស់ឪពុកដោយឥតធ្វេសប្រហែសឡើយនោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
34. អ្នកណាស្ដាប់ខ្ញុំហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃអ្នកនោះពិតជាមានសុភមង្គល។
35. អ្នកណារកខ្ញុំឃើញ អ្នកនោះមានជីវិតហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។