3. ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូលហើយស្រែកឡើងថា៖
4. បណ្ដាជនទាំងឡាយអើយ!ខ្ញុំស្រែកហៅអ្នករាល់គ្នាខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។
5. មនុស្សមិនដឹងខុសត្រូវអើយចូររៀនពិចារណាឡើងមនុស្សឥតប្រាជ្ញាអើយចូររៀនឲ្យមានតម្រិះឡើង។
6. ចូរនាំគ្នាស្ដាប់ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នាខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
7. ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។
8. អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។
9. អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់រីឯអស់អ្នកចេះដឹងក៏យល់ថាខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
10. ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់រីឯការចេះដឹងមានតម្លៃលើសមាសទឹកដប់ទៅទៀត។
11. ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រគ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
12. ខ្ញុំជាប្រាជ្ញាការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
13. អ្នកគោរពកោតខ្លាចព្រះអម្ចាស់តែងតែស្អប់អំពើអាក្រក់ខ្ញុំមិនចូលចិត្តការអួតបំប៉ោងការព្រហើន អំពើអាក្រក់និងការពោលពាក្យបោកបញ្ឆោតឡើយ។
14. ខ្ញុំមានប្រាជ្ញា និងយោបល់ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
15. ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំហើយមេដឹកនាំទាំងឡាយតែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
16. អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។