សុភាសិត 8:21-36 Khmer Standard Version (KHSV)

21. ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។

22. ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់គឺ​មុន​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ទៅ​ទៀត។

23. ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំតាំង​ពី​អស់‌កល្ប​រៀង​មកគឺ​នៅ​គ្រា​ដំបូង​បង្អស់មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។

24. កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹកហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។

25. ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មកមុន​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។

26. ពេល​នោះ ព្រះ‌អង្គ​មិន​ទាន់​បង្កើត​ផែនដីនិង​លំហ​អាកាស​ទេហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។

27. កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃនិង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។

28. កាល​ព្រះ‌អង្គ​ដាក់​ពពក​នៅ​លើ​អាកាសហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំងពី​ទី​ជម្រៅ

29. កាល​ព្រះ‌អង្គ​កំណត់​ព្រំ‌ដែន​សមុទ្រដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញកាល​ព្រះ‌អង្គ​ចាក់​គ្រឹះ​ផែនដី

30. នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​អំណរជា​រៀង​រាល់​ថ្ងៃ។ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គគ្រប់​ពេល​វេលា។

31. ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះ‌អង្គ​បាន​បង្កើតខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។

32. ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុកអ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុកអ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។

33. ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុកដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយនោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។

34. អ្នក​ណា​ស្ដាប់​ខ្ញុំហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃអ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។

35. អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិតហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។

36. អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញអ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯងអ្នក​ណា​ស្អប់​ខ្ញុំអ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។

សុភាសិត 8