សុភាសិត 8:1-16 Khmer Standard Version (KHSV)

1. ចូរ​ត្រង‌ត្រាប់​ស្ដាប់!ព្រះ‌ប្រាជ្ញា​ញាណ​ស្រែក​ប្រកាស​ហើយ!តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!

2. ព្រះ‌ប្រាជ្ញា​ញាណ​ឈរ​លើ​ទួលក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក

3. ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូលហើយ​ស្រែក​ឡើង​ថា៖

4. បណ្ដា‌ជន​ទាំង‌ឡាយ​អើយ!ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នាខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។

5. មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយចូរ​រៀន​ពិចារណា​ឡើងមនុស្ស​ឥត​ប្រាជ្ញា​អើយចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។

6. ចូរ​នាំ​គ្នា​ស្ដាប់ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នាខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់

7. ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។

8. អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។

9. អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថាខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។

10. ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃលើស​មាស​ទឹក‌ដប់​ទៅ​ទៀត។

11. ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រគ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។

12. ខ្ញុំ​ជា​ប្រាជ្ញាការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។

13. អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់តែងតែ​ស្អប់​អំពើ​អាក្រក់ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោងការ​ព្រហើន អំពើ​អាក្រក់និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

14. ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង

15. ស្ដេច​ទាំង‌ឡាយ​គ្រប់‌គ្រង​ស្រុក ដោយ‌សារ​ខ្ញុំហើយ​មេ​ដឹក​នាំ​ទាំង‌ឡាយតែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយ‌សារ​ខ្ញុំ​ដែរ។

16. អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ស្រុក ដោយ‌សារ​ខ្ញុំហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។

សុភាសិត 8