15. ហេតុនេះហើយបានជាខ្ញុំចេញមកជួបបង ដ្បិតខ្ញុំចង់ស្គាល់បងយូរហើយ ឥឡូវ ខ្ញុំជួបបងមែន!។
16. ខ្ញុំបានរៀបចំគ្រែខ្ញុំ ដែលមានភួយចំរុះពណ៌ និងមានផាហ៊ុមល្អៗមកពីស្រុកអេស៊ីប។
17. ខ្ញុំបានប្រោះទឹកអប់ និងគ្រឿងក្រអូបផ្សេងៗពីលើគ្រែនោះ។
18. សូមអញ្ជើញមក យើងរួមស្នេហ៍យ៉ាងសប្បាយជាមួយគ្នារហូតដល់ព្រឹកស្អែក។
19. ប្ដីខ្ញុំមិននៅផ្ទះទេ គាត់បានចេញដំណើរទៅស្រុកឆ្ងាយបាត់ហើយ។
20. គាត់យកប្រាក់មួយថង់ទៅជាមួយដល់ថ្ងៃពេញបូណ៌ ទើបគាត់វិលត្រឡប់មកផ្ទះវិញ»។
21. នាងនិយាយបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អូសទាញអ្នកកំលោះដោយពាក្យសម្ដីផ្អែមល្ហែម។
22. អ្នកកំលោះក៏ទៅតាមនាងភ្លាម ដូចគោដែលគេនាំទៅទីសត្តឃាត និងដូចមនុស្សឆ្កួតដែលបណ្ដោយឲ្យគេចងជើងចងដៃ យកទៅធ្វើទោស។